វេលាម៉ោង២ៈ០០នាទីរសៀលថ្ងៃព្រហសតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ច និហិរញ្ញ្ញវត្ថុខេត្តកែប
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានទទួលក្រុមការងារ FMIS ដែលបានចុះមកត្រួតពិនិត្យលើឧបករណ៍ប្រព័ន្ធ FMIS របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងបានជួបប្រជុំជាមួយមន្រ្តីជំនាញទាំងអស់របស់ការិយាល័យជំនាញដែលជាUser ប្រើប្រាស់ប្រព័ន្ធ FMIS ។ ក្នុងកិច្ចប្រជុំនោះក្រុមការងារបានសាកសួរទៅមន្រ្តីជំនាញទាំង អស់អំពីការប្រើប្រាស់ប្រព័ន្ធ FMIS និងបញ្ហាប្រឈមដែលបានជួបពេលអនុវត្តការងារប្រចាំថ្ងៃ បន្ទប់ពីបានសាកសួររួចហើយក្រុមការងារ FMIS បានចុះត្រួតពិនិត្យកុំព្យូរទ័រ ប្រព័ន្ធ FMIS របស់មន្ទីរទាំងអស់ ដែលមានបញ្ហាក្នុងកុំព្យូរទ័ររបស់មន្រ្តីជំនាញដែលអនុវត្តការងារប្រចាំថ្ងៃ។